ខេត្តព្រះវិហារ៖មុខរបរចិញ្ចឹមមាន់ស្រែ ជារបរមួយដែលនាំចំណូលជូនកសិករបានច្រើនគួរសម
ចេញ​ផ្សាយ ០៩ កក្កដា ២០២០
282
ខេត្តព្រះវិហារ៖ របរចិញ្ចឹមមាន់ស្រែ ជារបរមួយដែលនាំចំណូលជូនកសិករបានច្រើនគួរសម។ ប៉ុន្មានសិបឆ្នាំមុន កសិករនៅខេត្តព្រះវិហារ ច្រើនចិញ្ចឹមមាន់ តាមរបៀបបុរាណ ចិញ្ចឹមលេងចោល ហើយក្នុងចំនួនតិចតួច គ្មានទ្រុង ឬ ការថែទាំច្បាស់លាស់ ជួនបានផល ជួនងាប់អស់។ ប៉ុន្តែបច្ចុប្បន្ន កសិករយើងមានការផ្លាស់ប្តូរច្រើន ដែលការចិញ្ចឹមរបស់កសិករយើងភាគច្រើនតាមបច្ចេកទេសថ្មី ដែលជួយឲ្យមាន់ធំលឿន និង មិនសូវបរាជ័យ ជាពិសេសចាប់ពីកម្មវិធី Aspire ចូលមកអនុវត្តន៏ក្នុងខេត្តនេះ។ នេះជារូបភាពកសិករឈ្មោះ កត រំភើយ សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ របស់កម្មវិធី Aspire នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ នៅភូមិបរិបូរ (អូរពាក់ស្បង់) ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ថាតាំងពីគាត់អនុវត្តន៏ការចិញ្ចឹមមាន់ តាមបច្ចេកទេសថ្មី ធ្វើឲ្យការចិញ្ចឹមមាន់របស់គាត់មានការរីកចំរើនជាលំដាប់។ គាត់ថាទីផ្សារមាន់ស្រែ គឺនៅធំទូលាយ មាន់ស្រែលក់បានតម្លៃខ្ពស់ មានមាន់ប៉ុន្មានក៏អត់សល់ដែរ។ ចំណូលពីរបរចិញ្ចឹមមាន់ស្រែ របស់គាត់គឺ ២,០០០,០០០រៀល/ខែ។
ចំនួនអ្នកចូលទស្សនា
Flag Counter