សហគមន៍កសិកម្មខេត្តព្រះវិហារបានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុនហ្គោដិនរាយ
ចេញ​ផ្សាយ ១០ កក្កដា ២០២០
345

ក្រុមហ៊ុនក្នុងស្រុកមួយ បន្ដចុះកិច្ចសន្យាទទួលទិញស្រូវសរីរាង្គ ៦ពាន់តោនបន្ថែមទៀត ពីកសិករខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០នេះ ខណៈកាលពីឆ្នាំកន្លងទៅទទួលទិញប្រមាណតែជាង ៣ពាន់តោនប៉ុណ្ណោះ។ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ខេត្តព្រះវិហារ និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ក្រោមអធិបតីឯកឧត្តម មុត ភិសិទ្ធិនា អភិបាលរងខេត្តព្រះវិហារ, លោកឧកញ៉ា សុខ ហាច អគ្គនាយកក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ, លោក ធួន សាន្ដ ប្រធានក្រុមប្រឹក្សាភិបាលរបស់សភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងមានការចូលរួមមន្ទីរជំនាញពាក់ព័ន្ធ ពីតំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងសមាជិកសភាពសហគមន៍កសិកម្មព្រះវិហារមានជ័យជាច្រើនរូបទៀត។ តាមរយៈពិធីនាពេលនេះ សហគមន៍កសិកម្មចំនួន០៨ បានចូលរួមបន្តអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយ ក្រុមហ៊ុន Golden Rice លើបរិមាណស្រូវសរីរាង្គចំនួន ៦​០០០តោន ដោយកើនបរិមាណលើសឆ្នាំ២០១៩ ប្រមាណជាជិត២០០%។

ចំនួនអ្នកចូលទស្សនា
Flag Counter