ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញលើគោយនោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា នៅខេត្តកំពត
ចេញ​ផ្សាយ ១៤ កក្កដា ២០២០
176
សណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត #ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញលើគោយនោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកកម្មវិធី ASPIRE #គោលបំណងសិក្ខាសាលា ១.បង្ហាញរបាយការណ៍ពង្រាងស្តីពីការពិនិត្យលើការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ឆ្នាំ២០១៥ ២.ប្រមូលមតិយោបល់ដើម្បីបញ្ចប់របាយការណ៍នេះ និងដាក់ជូនកម្មវិធី ASPIRE និង DEAFF DPS/MAFF មានវិធានការបន្តដូចជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នេះ #អ្នកចូលរួមសរុប ៧៥នាក់/ស្រី ១៣នាក់ #រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកដ្ឋានផែនការ និងស្ថិតិ #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម(IFAD)
ចំនួនអ្នកចូលទស្សនា
Flag Counter