ចេញផ្សាយ ១៥ កក្កដា ២០២០
155
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទ ខេត្តព្រះវិហារ
នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
បានរៀបចំសិក្ខាសាលា ទីផ្សារស្រូវ និងការវិភាគពីអ្នកពាក់ពន្ធ័
#គោលបំណង៖ ផ្តល់ការយល់ដឹងឲ្យកាន់តែច្បាស់លាស់បន្ថែមទៀតអំពីអ្នកពាក់ពន្ធ័ទីផ្សារស្រូវនៅក្នុងស្រុកទាំង៧នៃខេត្តព្រះវិហារ ដល់ក្រុមគណៈកម្មការគ្រប់គ្រងសហគមន៌កសិកម្មទាំង ២៥នៃសហភាពសហគមន៌កសិកម្មព្រះវិហារមានជ័យ (PMUAC)។
#លទ្ធផលរំពឹងទុក៖
១) អាចពិភាគ្សានិងយល់ដឹងប្រសើរជាងមុនពីអ្នកទិញស្រូវ,តំលៃ,បណ្តាញទីផ្សារ,ការដឹកជញ្ជូនស្រូវ។ល។នៅក្នុងខេត្តព្រះវិហារ។
២)កំណត់រកបានអ្នកពាក់ពន្ធ័ដែលមានសក្តានុពល, យល់ដឹងនិងវិភាគការចាប់អារម្មណ៌និងឥទ្ធិពលរបស់គេនៅលើទីផ្សារស្រូវ។
#សមាសភាពអ្នកចូលរួមមាន÷ មន្ត្រីកសិកម្មថ្នាក់ខេត្ត មន្ត្រីកសិកម្មថ្នាក់ស្រុក សហគមន៍កសិកម្ម ក្រុមហ៊ុនឯកជនដែលប្រមូលទិញស្រូវ អ្នកប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវ
#អ្នកចូលរួមសរុប ២៤នាក់ ស្រី០៤នាក់។
#រៀបចំដោយ អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព(DPA) ខេត្តព្រះវិហារ។