ពិធីស្តារព្រៃឈើ និងផែនទេសភាព ដោយការដាំកូនឈើបន្ថែមចំនួន ១២,០០០ដើម លើផ្ទៃដី ២០ហិចតា នៅក្នុងសហគមន៍ព្រៃឈើ ព្រៃពោធិ៍បែកបួន ក្នុងតំបន់ទីជម្រាលខ្នាតតូចឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៥ កក្កដា ២០២០
400
ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ #នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួម ពិធីស្តារព្រៃឈើ និងផែនទេសភាព ដោយការដាំកូនឈើបន្ថែមចំនួន ១២,០០០ដើម(មានប្រភេទឈើ ធ្នង់ បេង អង្កាញ់ ស្តៅ រាំងទឹក សណ្តាន់) លើផ្ទៃដី ២០ហិចតា នៅក្នុងសហគមន៍ព្រៃឈើ ព្រៃពោធិ៍បែកបួន ក្នុងតំបន់ទីជម្រាលខ្នាតតូចឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រធានមន្ទីរកសិកម្ម អនុប្រធានមន្ទីរបរិស្ថាន នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីរដ្ឋបាលព្រៃឈើ តំណាងអង្គការ FAO តំណាងអភិបាលស្រុកគូលែន មេឃុំ មេភូមិ គណៈកម្មាការ និងសមាជិកសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស #គោលបំណង ១.បង្កើនគម្របព្រៃឡើងវិញនៅក្នុងសហគមន៍ ២.បង្កើនធនធានព្រៃឈើមានតម្លៃនៅក្នុងសហគមន៍ ៣.បង្កើនភាពជឿជាក់ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍ ៤.គ្រប់គ្រងទីជម្រាល និងការហូរច្រោះ #អ្នកចូលរួមសរុប ៩៧នាក់ #រៀបចំដោយ គម្រោងជីវិត និងធម្មជាតិ
ចំនួនអ្នកចូលទស្សនា
Flag Counter