មន្ត្រី​នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​និងនសាទខេត្តព្រះវិហារ​ ចំនួន២រូប​ បានចូលរួមកិច្ច ប្រជុំថ្នាក់ជាតិ​ និងថ្នាក់រាជធានីខេត្ត​ ស្តីពី​ ការប្រេីប្រាស់​បច្ចេកវិទ្យា​ផ្កាយរណបជាមូលដ្ឋាន​និងការធា​រ៉ាប់រង​(RIICE)ក្នុងផលិតកម្ម​ដំណាំ​ស្រូវ​ ក្នុងប្រទេស​កម្ពុជា​
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
156
អគ្គនាយកដ្ឋាន​កសិកម្ម​ ​ នៅថ្ងៃព្រហស្បតិ៍​ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០ ​ មន្រ្តីការិយាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​ ព្រមទាំងមន្ត្រី​ការិយាល័យ​ ផែនការ​គណនេយ្យ​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំថ្នាក់ជាតិ​ និងថ្នាក់រាជធានីខេត្ត​ ស្តីពី​ ការប្រេីប្រាស់​បច្ចេកវិទ្យា​ផ្កាយរណបជាមូលដ្ឋាន​និងការធា​រ៉ាប់រង​(RIICE)ក្នុងផលិតកម្ម​ដំណាំ​ស្រូវ​ ក្នុងប្រទេស​កម្ពុជា​ ។ -ក្រោមអធិបតីភាព៖​ លោក​បណ្ឌិត​ សេង​ វ៉ាង​ ប្រធាននាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​ តំណាង​ឯកឧត្តមបណ្ឌិត​​ ងិន​ ឆាយ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋាន​កសិកម្ម​ ។ -​ លោក​/លោកស្រី​ អញ្ជេីញមកពី​នាយកដ្ឋាន​ដំណាំស្រូវ​ ,នាយកដ្ឋាន​ផែនការ​ស្ថិតិ​ ,នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម​,វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​(CARDI) -​ លោក/លោកស្រី​ អញ្ជេីញ​មកពីមន្ទីរ​កសិកម្ម​រាជធានី​ ខេត្ត​ចំនួន៦ខេត្ត​ (ព្រះវិហារ​,​ស្ទឹងត្រែង​,មណ្ឌលគិរី​,​រតនគិរី​,​ ក្រចេះ​ និងត្បូងឃ្មុំ) -សរុប​អ្នកចូលរួម​២៦នាក់​ ស្រី​១២នាក់ ​ ដែលរៀបចំដោយ​ នាយកដ្ឋាន​គ្របប់គ្រង​ធនធាន​ដីកសិកម្ម
ចំនួនអ្នកចូលទស្សនា
Flag Counter