ចេញផ្សាយ ១៦ កក្កដា ២០២០
178
ក្រុងព្រះវិហារ ខេត្តព្រះវិហារ
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីការិយាល័យផ្សព្វផ្សាយ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការណ៍ជាមួយបុគ្គលិកគម្រោងឈេន បានសម្របសម្រួលពិភាក្សាអំពីបញ្ហាទីផ្សារបន្លែ,ការទទួលបានធាតុចូលកសិកម្ម និងបញ្ហាផ្សេងៗ របស់សមាជិកបណ្ដុំអាជីវកម្មបន្លែ ដែលគាំទ្រដោយគម្រោងឈេន នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។