ចេញផ្សាយ ១៧ កក្កដា ២០២០
214
ស្រុករវៀង ខេត្ដព្រះវិហារ
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះប្រមូលពត៌មានកំណត់ត្រាដាំបន្លែដោយប្រើប្រាស់ប្រព័ន្ធAkvo flow ដើម្បីប្រមូលទិន្នន័យក្នុងការអនុវត្ដគម្រោងឈេន ដែលបានអនុវត្ដនឹងប្រឹក្សាបច្ចេកទេសដល់ក្រុមកសិករគម្រោងឈេនដែលស្ថិតនៅភូមិកំពត និងភូមិសង្កែរូង ឃុំរហ័សស្រុករវៀង ខេត្ដព្រះវិហាដែលមានការគាំទ្រពីគម្រោង សាកវប្បកម្ម បន្លែ ផ្លែឈើ កម្ពុជា (CHAIN) ។