ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប សហការជាមួយការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ២០ កក្កដា ២០២០
138
នៅស្រុកឆែប​ ខេត្តព្រះវិហារ​ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប សហការជាមួយការិ-ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម គោសាច់ និង គំនិតអាជីវកម្ម-ទីផ្សារ និង ជំនួញ ដល់សមាជិកបណ្តុំអាជីវកម្មគោសាច់ ដងផ្លិត។ ពិធីនេះ មានការ ចូលរួមពីលោកទីប្រឹក្សាកម្មវិធី Aspire និង មន្រ្តីការិ-ផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារ លោកប្រធាន និង មន្រ្តីនៃការិ-កសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុកឆែប ភ្នាក់ងារផ្សព្វផ្សាយឃុំឆែបពីរ និង សមាជិកបណ្តុំអាជីវកម្មគោសាច់ សរុបៈ ៤២នាក់ ក្នុងនោះស្រីៈ ២៧នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter