ចេញផ្សាយ ២១ កក្កដា ២០២០
200
ស្រុកឆែប ខេត្តព្រះវិហារ
នៅថ្ងៃអង្គារ ១កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូនិងថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២០
-ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប បានសហការជាមួយមន្ត្រីការិយាល័យក្សេ្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ រួមជាមួយ លោកទីប្រឹក្សាផ្នែកទីផ្សារ នៃកម្មវិធីASPIRE
- បានរៀបចំបេីកវគ្គពង្រឹង និងគាំទ្របច្ចេកទេស ក្នុងដំណេីរការផលិតកម្មដំណាំដំឡូងមី(សរីរាង្គ) ដល់ក្រុមបណ្ដុំកសិករ នៅឃុំសង្កែពីរ ។ ដែលមានសមាជិកចូលរួមសរុប៥១នាក់ ស្ត្រី២៦នាក់។
-គាំទ្រសកម្មភាពនេះដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។