លោក​ ប៉ែន​ ពេជ្រ​ពណ្ណារាយ​ ប្រធានការិយាល័យ​​កៅស៊ូ​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនសាទខេត្តព្រះវិហារ​ បានចូលរួមសិក្ខាសាលាស្តីពី " ស្ថានភាពកៅស៊ូធម្មជាតិ
ចេញ​ផ្សាយ ២២ កក្កដា ២០២០
148
នៅថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំបាទបាចូលរួម សិក្ខាសាលាស្តីពី " ស្ថានភាពកៅស៊ូធម្មជាតិ " ដែលបានរៀបចំដោយនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូក្រោយអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្ដកំពង់ចាម។ #គោលបំណង÷ ១-ដើម្បីបង្កើននិងពង្រឹងចំណេះដឹងដល់មន្ដ្រីរាជការអំពីស្ថានភាពកៅស៊ូធម្មជាតិ ២-ការប្រមើមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងជំងឺកូវីត-១៩ និងការព្យាករកៅស៊ូធម្មជាតិ។ ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ (ស្រី៨នាក់) មកពីអគ្គនាយកដ្ឋានកៅស៊ូចំនួន១៧នាក់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ចំនួន១៣នាក់។ សិក្ខាសាលានេះ ប្រព្រឹត្ដិទៅលើប្រធានបទដូចជា : ១-ស្ថានភាពកៅស៊ូធម្មជាតិកម្ពុជា ២-ស្ថានភាពកៅស៊ូធម្មជាតិពិភពលោកឆ្នាំ២០២០ ៣-ការប្រមើមើលសេដ្ឋកិច្ចកៅស៊ូនៅពេលប្រឈមនឹងកូវីដ-១៩ ៤-ការព្យាករតាម Moving Average ៥-ការបូកសរុបរបាយការណ៍តាមCombine data worksheet និងPivotTable ៦-ការពិភាក្សាលើបញ្ហាកៅស៊ូ និងការដោះស្រាយលំហាត់ជាដើម។ អាស្រ័យហេតុនេះ សូមលោកប្រធានមេត្តាជ្រាបជាសេចក្តីរាយការណ៍ដោយអនុគ្រោះ ។
ចំនួនអ្នកចូលទស្សនា
Flag Counter