ចេញផ្សាយ ២៣ កក្កដា ២០២០
198
ស្រុករវៀង ខេត្តព្រះវិហារ
នៅថ្ងៃព្រហស្បតិ៍ ៣កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូនិងថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០ -ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង បានសហការជាមួយមន្ត្រីការិយាល័យក្សេ្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ រួមជាមួយ លោកទីប្រឹក្សាផ្នែកទីផ្សារ នៃកម្មវិធីASPIRE - បានរៀបចំបេីកវគ្គពង្រឹង និងគាំទ្របច្ចេកទេស ក្នុងដំណេីរការផលិតកម្មដំណាំចន្ទីរ(សរីរាង្គ) ដល់ក្រុមបណ្ដុំកសិករ នៅឃុំរុងរឿង ស្រុករវៀង ។ ដែលមានសមាជិកចូលរួមសរុប៤១នាក់ ស្ត្រី២១នាក់។ -គាំទ្រសកម្មភាពនេះដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។