ប្រភេទកូនឈេីប្រណិត (ក្រញូង នឹងបេង)ព្រមទាំងឈេីហូបផ្លែ មួយចំនួន ត្រូវបានថ្នាក់ដឹកនាំមន្ទីរ, ខណ្ឌ ផ្នែក,សង្កាត់រដ្ឋបាលព្រៃឈេីស្រុកឆែបរៀបចំ ការដាំស្ដាឡេីងវិញ នៅលើផ្ទៃ31.84ហិតតា ស្ថិតនៅចំនុចទួលអូរសុក្រម ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ព្រមទាំង
ចេញផ្សាយ ២៤ កក្កដា ២០២០
318
ប្រភេទកូនឈេីប្រណិត(ក្រញូង បេង ចំនួនជាង ៣000ដើម) ត្រូវបានប្រជាសហគមន៌ព្រៃឈើ កងលាំងទាំង០៣ រដ្ឋបាលស្រុកឆែប ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការរួមគ្នាដាំដុះស្តារព្រៃឈើឡើងវិញ។ ថ្ងៃសុក្រ ៤កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា គ.ស២០២០ ផ្នែករដ្ឋបាលព្រៃឈើឆែបបានរៀបចំកម្មវិធីដាំកូនឈើចំនួន៣២៥៥ដើម(ក្រញ៉ូង បេង3000ដ) លើផ្ទៃ31.84ហិតតា ស្ថិតនៅចំនុចទួលអូរសុក្រម ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានផ្តល់កូនឈើ និងកូនឈើហូបផ្លែជូនគ្រួសារប្រជាសហគមន៍ ចំនួន២៥៥ដើមសម្រាប់ដាំតាមលំនៅដ្ឋាន ក្នុងពិធីដាំកូនឈើនេះ មានការចូលរួមដឹកនាំពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នាយ នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ នាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃ ជ័យសែន សមាគមន៍សិស្សនិស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តព្រះវិហារ និងគណៈកម្មការប្រជាសហគមន៍ព្រៃឈើក្រសាំង និងឆែបលិច។ សរុបអ្នកចូលរួមកម្មវិធីដាំកូនឈើ មានចំនួន141នាក់។