ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០
មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម
ក្នុងគោលបំណង:
- ត្រួតពិនិត្យលើការតាំងលក់សម្ភារ:កសិកម្ម(ថ្នាំកសិកម្ម និងជីកសិកម្ម) នៅតាមដេប៉ូក្នុងក្រុង
- ជម្រុញអោយអាជីវករដែលបើកលក់ដូរសម្ភារ:កសិកម្មថ្មី មកធ្វើលិខិតអនុញ្ញាតលក់ដុំ លក់រាយសម្ភារ:កសិកម្ម
ដោយធ្វើអធិការកិច្ចបានចំនួន ០៥ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវចំនួន ០ដេប៉ូ ។