ចេញផ្សាយ ៣០ កក្កដា ២០២០
169
ស្រុកគូលែន ខេត្តព្រះវិហារ
នៅថ្ងៃពុធ ៩កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូនិងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២០
-ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគូលែន បានសហការជាមួយ លោក ចែម ថាត មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ រួមជាមួយ លោក ម៉ប់ ប្រុង ទីប្រឹក្សាផ្នែកទីផ្សារ នៃកម្មវិធីASPIRE
- បានរៀបចំបេីកវគ្គពង្រឹង និងគាំទ្របច្ចេកទេស ក្នុងដំណេីរការផលិតកម្មដំណាំដំឡូងមី(សរីរាង្គ) ដល់ក្រុមបណ្ដុំកសិករ នៅឃុំស្រយ៉ង់ ភូមិស្រយ៉ងត្បូង។ ដែលមានសមាជិកចូលរួមសរុប២៥នាក់ ស្ត្រី១៧នាក់។
-គាំទ្រសកម្មភាពនេះដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។