កូនឈេីប្រណិត​ ប្រភេទ(ក្រញូង​ នឹង​បេង)​ ចំនួន២៥០៥ដើម ត្រូវបានប្រជាសហគមន៏ព្រៃឈើព្រះលាន រួមគ្នាដាំដុះស្តារព្រៃឈើឡើងវិញ
ចេញ​ផ្សាយ ០១ សីហា ២០២០
537
កូនឈើក្រញូង បេង ចំនួន២៥០៥ដើម ត្រូវបានប្រជាសហគមន៏ព្រៃឈើព្រះលាន រួមគ្នាដាំដុះស្តារព្រៃឈើឡើងវិញ៖ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ផ្នែករដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ និងគណៈកម្មការសហគមន៍ព្រៃឈើព្រះលាន បានរៀបចំពិធីដាំស្តារព្រៃឈើ ឡើងវិញ ដើម្បីចូលរួមអបអរសាទរ ពិធី រុក្ខទិវា ៩ កក្កដា បានធ្វើការដាំដុះលើផ្ទៃដីទំហំ១ហិកតា៤ មានកូនឈើសរុបចំនួន ២៥០៥ ដើម ក្នុងនោះមាន៖ (កូនឈើបេង ចំនួន៥០០ដើម ,កូនឈើក្រញូងចំនួន១៥០០ដើម ,កូនឈើលឿងរាជចំនួន៥០ ដើម, កូនឥន្ធេលចំនួន៥០ដើម, កូនអង្កាញ់ ចំនួន៥០ដើម និងកូនក្ងោកចំនួន៥០ដើម)នឹងចែកកូនឈើហូបផ្លែចំនួន៣០៥ដើមក្នុងនោះមាន៖(កូនឈើទាបបារាំង១០០ ដើមកូនព្រីង៥០ដើម, កូនអំពិលផ្អែម៥០ដើម, កូនខ្នុរ ១០០ដើម និងកូនដូង០៥ដើម)សម្រាប់ចែកជូនបងប្អូនប្រជាសហគមន៍ យកទៅដាំនៅតាមគេហដ្ឋាន ។ ក្នុងពិធីខាងលើមានការចូលរួមដោយ ឯកឧត្តម មុត ភិសិទ្ឋនា អភិបាលរងខេត្ត មន្ទីរកសិកម្ម រដ្ឋបាលស្រុកឆែប កងកំលាំងទាំង០៣នៃស្រុកឆែប យុវជន ស.ស.យ.ក ស្រុកឆែប អាជ្ញាធរភូមិ/ឃុំ ព្រះសង្ឃ រួមជាមួយប្រជាសហគមន៏ព្រៃឈើព្រះលាន សរុបរួមប្រមាណ ១២០នាក់។ ពិធីដាំកូនឈើបានដំាដុះនៅតាមដងផ្លូវចូលរមណីយដ្ឋាន អេកូទេសចរណ៍ទឹកធ្លាក់ព្រះនិមិត្ត ក្បែរចម្ការក្រញូង រុក្ខទិវាថ្នាក់ខេត្ត ឆ្នំា២០១៥។ *សហគមន៍ព្រៃឈើព្រះលានមានទំហំផ្ទៃដី១២៣៣ហិកតា សមាជិកគ្រួសារ៤៤គ្រួសារ សមាជិក១២០នាក់ ស្ថិតនៅ ភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានប្រកាសលេខ ៥៥២ ប្រក.កសក ចុះថ្ងៃទី២០ ខែសីហា ឆ្នំា២០១០ ទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាល ព្រៃឈើព្រះវិហារ នៅថ្ងៃទី២៥ ខែមករា ឆ្នំា២០១៣ នៅសាលាស្រុកឆែប។
ចំនួនអ្នកចូលទស្សនា
Flag Counter