ក្រុងព្រះវិហារ÷ថ្ងៃចន្ទ ១៤កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីសំណេះសំណាលលេីការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ជេីញចូលរួមផងដែរពី ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមន្ត្រីរាជការក្រោមឱវាទសរុបចំនួន៤១រូប។ ពិធីសំណេះសំណាលដ៏មានអត្ថន័យនាឱកាសនេះ ផ្តោតសំខាន់លេីរបៀបវារៈចំនួន២ គឺ៖ ១. ការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស។ ២. ការងារអធិការកិច្ច។