សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០
គិតមកត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 76,579 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 75,210 ហិកតា លើផែនការ 91,200ហិកតា ស្មើនឹង 82,47 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៥ ខែសីហា ឆ្នំា២០២០ អនុវត្តបានសរុបបាន 63,324 ហិកតា ស្មើនឹង 85,27% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្ត1,441 ហិកតា ស្មើនឹង 68,91%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 2,092 ហិកតា ស្មើនឹង 120.90%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 37,035 ហិកតា ស្មើនឹង 81.51%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 22,756 ហិកតា ស្មើនឹង 91.01%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 568.03 ម.ម ។