ចេញផ្សាយ ០៧ សីហា ២០២០
467
រដ្ឋបាលខត្តព្រះវិហារ
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំពិនិត្យសិក្សា ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងប្រើប្រាស់ដីរបស់កង័ពក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ការរៀបចំដីបម្រុងទុកសម្រាប់អភិវឌ្ឍក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន អភិបាលរងខេត្ត កងកម្លាំងទាំបីខេត្ត លោកនាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក អង្កការពាក់ពា័ន្ធ និងមន្រ្តីជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។