ស្រុកឆែប ខេត្តព្រះវិហារ
នៅថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូនិងថ្ងៃទី០៧ខែសីហា ឆ្នាំ២០២០ -ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប បានសហការជាមួយ ៖
- លោកម៉ក់ បញ្ញ នាយរងខណ្ឌរដ្ឋបាលព្រៃឈេីព្រះវិហារ
- លោកអ៊ុល រ៉ាន់ នាយសង្កាត់រដ្ឋបាលព្រៃឈេីកំពង់ស្រឡៅម្លូព្រៃ
- លោក ចែម ថាត មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ
- បានរៀបចំបេីកវគ្គពង្រឹង និងគាំទ្របច្ចេកទេស ក្នុងដំណេីរការផលិតកម្ម ដាំដុះដំណាំឬស្សីទំពាំងផ្អែម ដល់ក្រុមកសិករបណ្ដុំអជីវកម្ម នៅឃុំឆែបមួយ ភូមិឆែបក្រសាំង ដែលមានសមាជិកចូលរួមសរុប៤៥នាក់ ស្ត្រី៣២នាក់។ -គាំទ្រសកម្មភាពនេះដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។