សហគមន៍ព្រៃឈើឈើចំនួន០៣ បានទទួលសម្ភារៈពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ
ចេញ​ផ្សាយ ១១ សីហា ២០២០
313

ខេត្តព្រះវិហារ÷ នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូនិងថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ - ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទ រួមជាមួយមន្រ្តីសង្កាត់ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងទីប្រឹក្សាកម្មវិធីASPIRE សហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប បានរៀបចំកម្មវិធីប្រគល់-ទទួលសំភារៈ គាំទ្រដល់ផលិតកម្មឬស្សីទំពាំងផ្អែមដល់សហគមន៏ព្រៃឈើឆែបលិច ព្រមទាំងបានបើកវគ្គពង្រឹងនិងគាំទ្របច្ចេកទេស ក្នុងដំណើរការផលិតកម្មដាំដុះដំណាំឬស្សីទំពាំងផ្អែម ដោយបានដឹកនាំប្រជាសហគមន៏ចុះអនុវត្តផ្ទាល់ការងារដាំដុះ។ សហគមន៍ព្រៃឈើឆែបលិច ប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ ៥៥២ ប្រក.កសក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ និងបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។ សហគមន៍មានសមាជិកសរុបចំនួន ៣១៤គ្រួសារ សហគមន៍មានផ្ទៃដីសរុបចំនួន ២៦២៤ហិកតា។ ក្នុងឆ្នាំ២០២០នេះកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្មបានគាំទ្រសហគមន៏ព្រៃឈើចំនួន០៣មានដូចជា (១)សហគមន៏ព្រៃឈើក្រសាំង (២)សហគមន៏ព្រៃឈើឆែបលិច (៣)សហគមន៏ព្រៃឈើសាមគ្គីត្រពាំងទន្ទឹម ដើម្បីដាំដុះដំណាំឬស្សីទំពាំងផ្អែម ដោយគាំទ្រជាធាតុចូលកសិកម្មដល់សហគមន៏និមួយៗទទួលបានដូចៗគ្នារួមមាន ស្រះទឹកមួយ កូនឬស្សីត្រពាំងផ្អែម៧០០កូន រទេះរុញដៃ ម៉ាស៊ីនបូមទឹក ជញ្ជីងថ្លឹងផងដែរ...។

 

ចំនួនអ្នកចូលទស្សនា
Flag Counter