របាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ សីហា ២០២០
263

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។

                    ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២០

                         គិតមកត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 75,679 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 68,448 ហិកតា លើផែនការ 91,200​ហិកតា ស្មើនឹង 75.05។           

                   ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០២០ អនុវត្តបានសរុបបាន 58,623 ហិកតា ស្មើនឹង 78.94% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖

           -ដំណាំរួមផ្សំ និងសាកវប្បកម្ម                  អនុវត្តបាន 1,314 ហិកតា             ស្មើនឹង 62.84%

           -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ           អនុវត្តបាន 2,092 ហិកតា             ស្មើនឹង 120.90%

             -ដំណាំឧស្សាហកម្មរដូវ                        អនុវត្តបាន 35,345 ហិកតា           ស្មើនឹង 77.79%

          ​-ដំណាំឧស្សាហកម្មអចិន្រ្តៃ                           អនុវត្តបាន 19,872 ហិកតា            ស្មើនឹង 79.48%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 536.43 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter