ចេញផ្សាយ ១៤ សីហា ២០២០
164
ដោយនៅសប្តាហ៌ទី០១ ខែសីហា ឆ្នាំ២០២០នេះ ខេត្តព្រះវិហារទទួលបានទឹកភ្លៀងជាបន្តបន្ទាប់ នោះដំណាំដំឡូងមីលូតលាស់បានល្អ។ នៅទូទាំងខេត្តព្រះវិហារក្នុងឆ្នាំ ២០២០នេះ បងប្អូនប្រជាកសិករដាំដុះលើផ្ទៃប្រមាណ ២៣ ០០០ហិកតា ហើយធ្វើការប្រមូលផលនៅ ខែធ្នូ ឆ្នាំ២០២០ បន្តរហូតដល់ខែមករាឆ្នាំ ២០២១ ជាពេលដែលដំឡូងមានជាតិម្សៅល្អនិងទិន្នផលខ្ពស់ផងដែរ។