ចេញផ្សាយ ១៤ សីហា ២០២០
183
#ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ លោកជំទាវ ខូយ ប៊ុនថាន សមាជិក សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលរងស្រុករវៀង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការចំណុះសាលាស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ នៅសាលប្រជុំសាលាស្រុករវៀង ខេត្តព្រះវិហារ៕
សូមបញ្ជាក់ថា យោងប្រកាសលេខ២៧៨៥ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឃីន រស្មី ពីអភិបាលរងក្រុងព្រះវិហារ ត្រូវផ្ទេរភារកិច្ចមកជាអភិបាលរងស្រុករវៀង។