ចេញផ្សាយ ១៤ សីហា ២០២០
181
ថ្ងៃព្រហស្បតិ៍២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារសហការកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ប្រជាការពារ និងក្រយមគណ:កម្មការសហគមន៍សរុបចំនួន ១៤នាក់ បានបន្តចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងស្រះជម្រកត្រីសហគមន៍ទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ជាលទ្ធផលបង្ក្រាបបានបទល្មើសចំនួន ០១ករណី ដែលដាក់រ៉ាវសាច់ស្បៃកាត់មាត់ដៃអូរទំនប់៩៥។ ក្រុមការងារបានស្វែងរកម្ចាស់តែពុំឃើញមានវត្តមាននៅកន្លែងកើតហេតុ និងបានរុះរើដោយកាប់បំផ្លាញ់ចោលនៅនឹងកន្លែងកើតហេតុផងដែរ។