មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះតាមដានការសម្របសម្រួល​ របស់តំណាងក្រុមដល់កសិករដាំបន្
ចេញ​ផ្សាយ ១៤ សីហា ២០២០
188
ស្រុកជ័យសែន ខេត្ដព្រះវិហារ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទខេត្តព្រះវិហារ​ បានចុះតាមដានការសម្របសម្រួល​ របស់តំណាងក្រុមដល់កសិករដាំបន្លែស្តីពី៖ ១/ការអនុវត្តវិធីសាស្ត្រដាំដុះ(ការប្រើពូជធន់ ការវាយតម្លៃទីកន្លែង ការប្រើអន្ទាក់លឿង ការដាំដំណាំអន្ទាក់ ការគ្រប់គ្រងស្មៅ ដង់ស៊ីតេដំណាំ ការតាក់តែងមែក ការគ្រប់គ្រងទឹក ការដាំដំណាំឆ្លាស់ និងការសម្អាតចម្ការ )សម្រាប់គ្រប់គ្រងដំណាំបន្លែ នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ​ គាំទ្រដោយគម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។
ចំនួនអ្នកចូលទស្សនា
Flag Counter