ស្រុកជ័យសែន៖ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយគណ:គម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធី ចែកគ្រាប់ពូជស្រូវជូនប្រជាកសិកររងផលប៉ៈពាល់ដោយគ្រោះរាំងស្ងូតនៅស្រុកជ័យសែន។ ប្រជាកសិករចំនួន 807គ្រួសារ មកពី ភូមិចំនួន ០៥ នៃឃុំតស៊ូ នឹងឃុំស្អាង នៃស្រុកជ័យសែនបានទទួលគ្រាប់ពូជស្រូវសែនក្រអូបជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ដើម្បីសាបព្រួសដាំដុះស្តារឡើងវិញ ។ ពូជស្រូវដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ន រុក្ខាប្រមាញនិងនេសាទ យកមកប្រគល់ជូន មានចំនួន ១០០០បេរ ស្មើនឹង ២៥ ០០០kg(១បេរស្មើ ២៥kg) នឹង ចូលរួមជាកិត្តិយសក្នុងពិធីខាងលើរួមមាន៖ - ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធាន គ.ជ.គ.ម - លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ - លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី - លោកអភិបាលស្រុកជ័យសែន និងសហការី ព្រមទាំងអាជ្ញាធរភូមិ/ឃុំពាក់ព័ន្ឋ