មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផលិត ផ្គត់ផ្គង់ និងទិញស្រូវផ្ការំដួល(ធម្មជាតិមិនមានសារធាតុគីមី)រវាងសហគមន៍កសិកម្មតស៊ូសែនជ័យ និងរោងម៉ាស៊ីនកិនស្រូវ សារ៉ាវ៉ាន់(កំពង់ធំ)
ចេញ​ផ្សាយ ២៤ សីហា ២០២០
264

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថាងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផលិត ផ្គត់ផ្គង់ និងទិញស្រូវផ្ការំដួល(ធម្មជាតិមិនមានសារធាតុគីមី)រវាងសហគមន៍កសិកម្មតស៊ូសែនជ័យ និងរោងម៉ាស៊ីនកិនស្រូវ សារ៉ាវ៉ាន់(កំពង់ធំ) ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញក្រោមឱមន្ទីរ តំណាងរោងម៉ាស៊ីនកិនស្រូវ សារ៉ាវ៉ាន់(កំពង់ធំ) ថ្នាក់ដឹកនាំសហគមន៍កសិកម្មតស៊ូសែនជ័យ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMAC) អ្នកចូលរួមសរុប ៣៥នាក់/ស្រី៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter