របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
166

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

                   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២០

                        គិតមកត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 93,345 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 91,430 ហិកតា លើផែនការ 91,200​ហិកតា ស្មើនឹង 100,25។                               

                    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០២០ អនុវត្តបានសរុបបាន 68,659 ហិកតា ស្មើនឹង 92,46% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖

          -ដំណាំរួមផ្សំ និងសាកវប្បកម្ម                   អនុវត្តបាន1,594 ហិកតា              ស្មើនឹង 76,23%

           -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ           អនុវត្តបាន 2,100 ហិកតា             ស្មើនឹង 121.36%

             -ដំណាំឧស្សាហកម្មរដូវ                        អនុវត្តបាន 38,332 ហិកតា           ស្មើនឹង​ 84.37%

          ​-ដំណាំឧស្សាហកម្មអចិន្រ្តៃ                           អនុវត្តបាន 26,633 ហិកតា            ស្មើនឹង 106.52%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 838,20 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter