ចេញផ្សាយ ០៨ កញ្ញា ២០២០
110
ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រជុំជាមួយតំណាងក្រុមកសិករ ដើម្បបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមលើការសម្របសម្រួលក្រុម និងបច្ចេកទេសផលិតបន្លែ ដែលមានអ្នកចូលរួមសរុប ០៨នាក់ ស្រី០៦នាក់ នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ គាំទ្រដោយគម្រោងបន្លែផ្លែកម្ពុជា (CHAIN ) ។