លោក​ ​ពឹង​ ទ្រីដា​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនសាទខេត្តព្រះវិហារ​ ចូលរួម​ជាគណៈអធិបតី​ ក្នុងកា​សម្ភោធ​​សមិទ្ធផលថ្មី​ ឃ្លាំង​ស្តុក​កសិផល​កសិកម្ម​ របស់សហគមន៍កសិកម្មរំដោះស្រែសាមគ្គី នៅស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​
ចេញ​ផ្សាយ ០៩ កញ្ញា ២០២០
351

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យសហគមន៏កសិកម្មរំដោះស្រែសាមគ្គីមានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី ការបញ្ចប់ការសាងសង់ ឃ្លាំងស្តុកទុកកសិផល ក្នុងនោះដែលអង្គការអ្នកស្ម័គ្រចិត្តអន្តរជាតិនៃយ៉ាម៉ាកាតា(IVY) ចេញថវិកាសាងសង់៧០% នៃការចំណាយសរុប និង៣០% ទៀតជាថវិកាបដិភាគពីសហគមន៍។ គោលបំណងជម្រុញលើសកម្មភាពការស្តុកទុកទាំងបរិមាណនិងគុណភាពកសិផលរបស់សហគមន៏ ពិសេសនៅរដូវប្រមូលផល មានដូចជា ស្រូវសរីរាង្គ គ្រប់ស្វាយចន្ទីរ ដំឡូងមី... ដែលសហគមន៏បានចុះកិច្ចសន្យាផ្គត់ផ្គក់លក់ជូនក្រុមហ៊ុនឯកជនតាមរយៈកសិកម្មតាមកិច្ចសន្យា។ កម្មវិធីមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្កការ IVY និងសមាជិកសហគមន៏កសិកម្មជាច្រើននាក់ផងដែរ ស្ថិតនៅឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter