ចេញផ្សាយ ១០ កញ្ញា ២០២០
161
ស្រុករវៀង ខេត្តព្រះវិហារ
នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ
- បានចុះប្រឹក្សា និងសម្របសម្រួលក្នុងការរៀបចំប្លង់បង្ហាញ(ការគ្របប្លាស្ទិច និងរៀបប្រព័ន្ធដំណក់ទឹក)របស់កសិករបង្ហាញ
- បានចុះតាមដាន បន្ថែមលើការសម្របសម្រួលរបស់ដំណាងក្រុមដល់សមាជិកលេីបច្ចេកទេសផលិតកម្មបន្លែ ដែលស្ថិតនៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ គាំទ្រដោយគម្រោងបន្លែផ្លែកម្ពុជា (ឈេន)។