លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាក្រោមប្រធានបទ បញ្ហា​ ការប្រឈម និងកាលានុវត្តភាព ក្នុងការងារអភិវឌ្ឍជនបទក្នុងតំបន់៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
233
នៅព្រឹកថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២០នេះផងដែរ មន្ទីរអភិវឌ្ឍន៌ជនបទខេត្តព្រះវិហារ បានជួយសហការជាមួយនាយកដ្ឋានផែនការ​និងទំនាក់ទំនងសាធារណៈ រៀបចំបើកអង្គសិក្ខាសាលាក្រោមប្រធានបទ បញ្ហា​ ការប្រឈម និងកាលានុវត្តភាព ក្នុងការងារអភិវឌ្ឍជនបទក្នុងតំបន់៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៌ជនបទ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត។ អង្គសិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម ម៉ា សុវណ្ណា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៌​ជនបទខេត្ត ឧត្តរមានជ័យ រតនគិរី​ ស្ទឹងត្រែង​ មណ្ឌលគិរី លោកស្រីអភិបាលរងស្រុកត្បែងមានជ័យ លោកមេឃុំប្រមេរុ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ VDC ចំនួន៣ភូមិ និងតំណាងអង្គការដៃគូ ដែលមានសមាសភាពចូលរួមសរុប 50នាក់ ស្រី​8នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter