សូម​អនុមោ​ទនា​ទទួល​បុណ្យ​
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
145
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ៩ នៅព្រឹក​ថ្ងៃសុក្រ​ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ បានចូលរួមកាន់បិណ្ឌវេនទី៩ និងបាននាំយកនូវភេសជ្ជ: និងបច្ច័យមួយចំនួន ព្រមទាំងធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណ​រតនៈ​(វត្តព្រីង) ឃុំរមទម​ ស្រុករវៀង​ ខេត្តព្រះវិហារ។ សូមព្រះប្រទានពរជ័យដល់អ្នករាល់គ្នា ឱ្យបានជួបតែសំណាងល្អ សុខភាពល្អ សុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឱ្យដំណើរជិតឆ្ងាយ ទៅកាន់កន្លែងណាក្តី ប្រកបដោយសុខសុវត្ថិភាពជានិច្ច
ចំនួនអ្នកចូលទស្សនា
Flag Counter