ចេញផ្សាយ ១១ កញ្ញា ២០២០
100
ខណ្ឌរដ្ឋបាលជលផលព្រះវិហារ
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះប្រជុំផ្សព្វផ្សាយស្តីពីបច្ចេកទេសចិញ្ចឹមត្រីជាលក្ខណ:គ្រួសារ ជូនដល់កសិករក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន២វគ្គ មានអ្នកចូលរួមចំនួន ៥៣នាក់,ស្ត្រី៩នាក់ស្ថិតនៅឃុំស្អាង ស្រុកជ័យសែន និងឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ៕