លោក កឺម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងទីប្រឹក្សាសម្របសម្រួលទីផ្សារនៃអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំណែនាំ និងបង្ហាញពលើរបៀបវ
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
210
នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០២០ ដឹកនាំដោយលោក កឺម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងទីប្រឹក្សាសម្របសម្រួលទីផ្សារនៃអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំណែនាំ និងបង្ហាញពលើរបៀបវីរៈ៖ - កិច្ចសន្យារវាងក្រុមផលិតនិងអ្នកប្រមូលទិញរបស់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ - សកម្មភាពគាំទ្រដល់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ មានដូចជា តារាងតាមដានផលិតកម្មកសិកម្ម តារាងព័ត៌មានទីផ្សារលក់កសិផល និងការបង្កើតក្រុមតាមប្រព័ន្ធព័ត៌មានវិទ្យា(Messenger Or Telegram) រវាងអ្នកផលិត អ្នកប្រមូលទិញ និងមន្ត្រីបច្ចេកទេស ដើម្បីលក់កសិផលកសិកម្មកាន់តែងាយស្រួល និង ដោះស្រាយបញ្ហានានា ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប ។ អ្នកចូលរួមសរុប ១២នាក់ ស្រី០៣នាក់។ +នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានចូលរួមប្រជុំណែនាំ និងបង្ហាញពីរបៀបវីរៈខាងលើជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែន និងភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែន។ អ្នកចូលរួមសរុប ០៩នាក់ ស្រី០២នាក់ #គាំទ្រថវិកាដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter