លោក កឺម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងទីប្រឹក្សាសម្របសម្រួលទីផ្សារនៃអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំណែនាំ និងបង្ហាញពលើរបៀបវ
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
121
ស្រុករវៀង ខេត្តព្រះវិហារ +នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០២០ ដឹកនាំដោយលោក កឺម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងទីប្រឹក្សាសម្របសម្រួលទីផ្សារនៃអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំណែនាំ និងបង្ហាញពលើរបៀបវីរៈ៖ - កិច្ចសន្យារវាងក្រុមផលិតនិងអ្នកប្រមូលទិញរបស់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ - សកម្មភាពគាំទ្រដល់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ មានដូចជា តារាងតាមដានផលិតកម្មកសិកម្ម តារាងព័ត៌មានទីផ្សារលក់កសិផល និងការបង្កើតក្រុមតាមប្រព័ន្ធព័ត៌មានវិទ្យា(Messenger Or Telegram) រវាងអ្នកផលិត អ្នកប្រមូលទិញ និងមន្ត្រីបច្ចេកទេស ដើម្បីលក់កសិផលកសិកម្មកាន់តែងាយស្រួល និង ដោះស្រាយបញ្ហានានា ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង ។ អ្នកចូលរួមសរុប ១២នាក់ ស្រី០៥នាក់។ #គាំទ្រថវិកាដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) +នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមការងារបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មអូរខ្លែងព័រមានជ័យ ស្តីពីតម្រូវការគាំទ្រពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លើដំណើរការការកែច្នៃគ្រាប់ស្វាយចន្ទី។ #សហគមន៍អូរខ្លែងព័រមានជ័យ មានទីតាំងស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ #បច្ចុប្បន្នសហគមន៍ កំពុងរៀបចំដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង ៥តោន ដោយចំណាយលើដើមទុនប្រមាណ ១៥០០០$ ក្នុងការទិញសម្ភារ:កែច្នៃ និងគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter