របាយការណ៍ស្តីពីការបញ្ចប់ ការងារបង្កបង្កើនផលស្រូវរដូវវស្សា និង ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កញ្ញា ២០២០
205

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។

                    ក-ការបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២០

                         ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានបញ្ចប់ត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ ដោយអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 93,345 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 92,220 ហិកតា លើផែនការ 91,200​ហិកតា ស្មើនឹង 101,12។           

                   ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២០ អនុវត្តបានសរុបបាន 76,792 ហិកតា ស្មើនឹង 103,41% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖

           -ដំណាំរួមផ្សំ និងសាកវប្បកម្ម                  អនុវត្តបាន1,680 ហិកតា              ស្មើនឹង 80,34%

           -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ           អនុវត្តបាន 2,132 ហិកតា             ស្មើនឹង 123.21%

             -ដំណាំឧស្សាហកម្មរដូវ                        អនុវត្តបាន 44,126 ហិកតា           ស្មើនឹង​ 97.12%

          ​-ដំណាំឧស្សាហកម្មអចិន្រ្តៃ                           អនុវត្តបាន 28,854 ហិកតា            ស្មើនឹង 115.40%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1030,69 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter