ចេញផ្សាយ ២៥ កញ្ញា ២០២០
285
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២០ ពីវឌ្ឍនភាពការងារ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមការដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក អនុប្រធានអនុកម្មវិធី ASPIRE ប្រធាន អនុប្រធាការិយាល័យជំនាញក្រោមឱវាទមន្ទីរ មន្រ្តីអនុវត្តកម្មវីធី ASPIRE ប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគោលដៅទាំង ៦ស្រុក និងតំណាងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន(AVSF)
#គោលបំណងនៃកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២០ គឺ
១.ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលអនុវត្តក្នុងខែកញ្ញា
២.ពិនិត្យឡើងវិញនូវសកម្មភាពរបស់កម្មវិធីបន្ទាប់ពីមានការកែសម្រួលថវិកា
៣.រៀបចំផែនការសកម្មភាពសម្រាប់ខែតុលា ឆ្នាំ២០២០
៤.បញ្ហាប្រឈមផ្សេងៗ
#អ្នកចូលរួមសរុប ៣០នាក់/ស្រី ៣នាក់
#គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
#ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ