ចេញផ្សាយ ០៧ តុលា ២០២០
135
#នៅរសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅសាខាកាកាបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា កក្រក ខេត្តព្រះវិហារ
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិការគណៈកម្មាធិការសាខា គណៈកិត្តិយសអនុសាខា ក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិសាខា ។
របៀវារៈ ៖
១- ឆ្លងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ រយៈពេល៩ខែ ឆ្នាំ២០២០
២- ឆ្លងផែការត្រីមាសទី៤ ឆ្នាំ២០២០ និងផែនការឆ្នាំ២០២១
៣- ឆ្លងសមាសភាពគណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុក ទាំង៨
៤- ត្រៀមសម្ពោធស្នាក់ការអនុសាខាចំនួន ៣ (អនុសាខាត្បែងមានជ័យ,គូលែន និងជ័យសែន )
៥- ផ្សេងៗ