លោកប្រធាន និងមន្ត្រីការិយាល័យ​អភិវឌ្ឍន៍សហគមន៍កសិកម្ម​ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ បានចូលរួមសម្របសម្រួលកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការសហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ ស្ថិតនៅក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្
ចេញ​ផ្សាយ ០៧ តុលា ២០២០
125
សហគមន៌កសិកម្មអូខ្លែងព័រ នៅថ្ងៃព្រហស្បតិ៍ ១៤កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤​ ត្រូវ​នឹងថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០​ លោកប្រធាន និងមន្ត្រីការិយាល័យ​អភិវឌ្ឍន៍សហគមន៍កសិកម្ម​ នៃមន្ទីរកសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ បានចូលរួមសម្របសម្រួលកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការសហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ ស្ថិតនៅក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ លើរបៀបវារៈ៖ -ពិភាក្សាលើមុខរបរកែច្នៃគ្រាប់ស្វាយចន្ទី -ជ្រើសរើសតំណាងប្រតិភូមហាសន្និបាត -ដោះស្រាយបញ្ហាផ្សេងៗ ដោយមានអ្នកចូលរួមចំនួន៣៣នាក់ ស្រ្តី១២នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter