ចេញផ្សាយ ០៧ តុលា ២០២០
117
#នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពសេវាផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព លោក រាជ សម្បត្តិ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#អ្នកចូលរួម មានប្រធាន អនុប្រធា និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម, អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្រ្តី, មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម, ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគូលែន ស្រុកជ័យសែន និងស្រុកគូលែន សរុបទាំងអស់ ២៤នាក់/ស្រី ៥នាក់
#ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
#គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា