គម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និរនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យារវាងក្រុមហ៊ុន REMIC(ទិញបន្លែ) និងក្រុមកសិករផលិតបន្លែផ្លែឈើនៅឃុំស្រយង់ ស្រុកគូលែន
ចេញ​ផ្សាយ ០៧ តុលា ២០២០
148
ព្រឹកថ្ងៃទី ០១/១០/២០២០ គម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និរនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យារវាងក្រុមហ៊ុន REMIC(ទិញបន្លែ) និងក្រុមកសិករផលិតបន្លែផ្លែឈើនៅឃុំស្រយង់ ស្រុកគូលែន ដោយក្រុមកសិករផលិតទទួលផ្គត់ផ្គង់បន្លែផ្លែឈើសុវត្ថិភាព០៨មុខ មានដូចជា ល្ហុងទុំហូឡង់ សណ្តែកបារាំង ឆាំថាវស ឆាំថាវក្រហម ខ្ទឹមបារាំងស ខ្ទឹមបារាំងស្វាយ ប៉េងប៉ោះឈឺរី ប៉េងប៉ោះខ្មែរ/ម៉ុងហ្គោល។ ក្នុងកម្មវិធីខាងលើ CHAIN បានប្រគល់វិញាបនប្រ័តរួមទាំងថវិកាជូនកសិករបង្គោលដាំដុះបន្លែអាជីបចំនួន១២គ្រួសារដោយមួយគ្រួសារៗទទួលថវិកាចំនួន ១.០០០.០០០៛(មួយលានរៀល) សម្រាប់ពង្រីកការងារដាំដុះពួកគាត់បន្ថែមទៀតផងដែរ។ កម្មវិធីរៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម ចូលរួមជាអធិបតីដោយ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ក្រុនការងារគម្រោង CHAIN ក្រុមកសិករបង្គោលដាំដុះបន្លែអាជីប ក្រុមហ៊ុនREMIC និងក្រុមគ្រូបង្គោលដាំដុះបន្លែមន្ទីរកសិកម្ម សរុបរួមប្រមាណ៣០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter