ក្រុមការងារទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំចរចារ និងព្រាងកិច្ចសន្យាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មម្រេចស្រយង់កោះកេរ្តិ៍ព្រះវិហារ និងអ្នកប្រមូលទិញឈ្មោះ អាន វុទ្ធី (ទីតាំងនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក
ចេញ​ផ្សាយ ០៧ តុលា ២០២០
143
ឃុំស្រយង់ ស្រុកគូលែន នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំចរចារ និងព្រាងកិច្ចសន្យាផ្គត់ផ្គង់ដំឡូងមីស្រស់រវាងសហគមន៍កសិកម្មម្រេចស្រយង់កោះកេរ្តិ៍ព្រះវិហារ និងអ្នកប្រមូលទិញឈ្មោះ អាន វុទ្ធី (ទីតាំងនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ) នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន។ ជាលទ្ធផលសហគមន៍ មានផែនការផ្គត់ផ្គង់លើដំឡូងមីស្រស់ប្រមាណជាង ១០ ០០០តោន ដែលមានសមាជិកចូលរួមសរុប ៨០គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter