នៅសាលប្រជុំសាលា ស្រុកត្បែងមានជ័យ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតិវិធី ចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅភូមិសាស្រ្តស្រុកត្បែងមានជ័យ ដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និ
ចេញ​ផ្សាយ ០៧ តុលា ២០២០
150
ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រសៀលថ្ងៃទី 29/09/2020 នៅសាលប្រជុំសាលា ស្រុកត្បែងមានជ័យ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនិតិវិធី ចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅភូមិសាស្រ្តស្រុកត្បែងមានជ័យ ដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ចូលរួមដឹកនាំកិច្ចប្រជុំមាន គណៈអភិបាលស្រុកត្បែងមានជ័យ ក្រុមការងារក្រសួងកសិកម្ម ថ្នាក់ដឹកនាំសង្កាត់ ផ្នែក ខណ្ឌរដ្ឌបាលព្រៃឈើព្រះវិហារ រួមជាមួយគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ឋមួយចំនួនផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter