នៅសាលប្រជុំភោជនីយដ្ឋាន លី ហ៊ួត ខេត្តព្រះវិហារ មានរៀបចំប្រកាសបើកដំណើរការជាផ្លូវការនៃកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា(What4Cam)ជំហាន០១
ចេញ​ផ្សាយ ០៧ តុលា ២០២០
135
ព្រឹកថ្ងៃទី ២៩/០៩/២០២០ នៅសាលប្រជុំភោជនីយដ្ឋាន លី ហ៊ួត ខេត្តព្រះវិហារ មានរៀបចំប្រកាសបើកដំណើរការជាផ្លូវការនៃកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា(What4Cam)ជំហាន០១ ។ ចូលរួមជាអធិបតីដោយ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដៃគូរអភិវឌ្ឍន៍ AFD និង EU, នាយកអង្កភាពគ្រប់គ្រងកម្មវិធី What4Cam ក្រសួងធនធានទឹកនិងឧតុនិយម នាយកអង្កភាពគ្រប់គ្រងកម្មវិធី What4Cam ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ សិក្ខាសាលាមានគោលបំណង ដើម្បីជូនដំណឹងអំពីការចាប់ផ្តើមនៃការអនុវត្តសកម្មភាពនៃកម្មវិធី What4Cam TA-Agri ជាផ្លូវការក្នុងខេត្តព្រះវិហារដល់ស្ថាប័ណនានា ដៃគូរអភិវឌ្ឍន៍ អ្នកទទួលផលពីគម្រោង និងអ្នកពាក់ព័ន្ឋនានា ដើម្បីបង្កើនភាពជាដៃគូរក្នុងការចូលរួមអនុវត្តសកម្មភាពការងារ ក្នុងគោលដៅលើកស្ទួយកម្រិតជីវភាពកសិករឲ្យមានភាពប្រសើរឡើង។ សមាសភាពចូលរួមកម្មវិធីរួមមាន តំណាងមន្ទីរពាក់ព័ន្ឋ ក្រុមការងារ What4Cam TA-Agri, What4Cam TA-Infra, What4CamTA-ISWM, ក្រុមហ៊ុនប្រមូលទិញកសិផល, ក្រុមហ៊ុនលក់ចែកចាយធាតុចូលកសិកម្ម, ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនគាឯកជន អង្កការដៃគូរអភិវឌ្ឍ និងសហគមន៏កសិកម្ម សរុបរួមប្រមាណ ៧៥នាក់.។
ចំនួនអ្នកចូលទស្សនា
Flag Counter