លោក កឹម ពង្សវីរះ អនុប្រធានមន្ទីរ ប្រធានការិយាល័យផ្សព្សាយកសិកម្ម និង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តវិធីសាស្រ្តទាំង ៥ និងការបញ្រ្
ចេញ​ផ្សាយ ០៧ តុលា ២០២០
188
ខេត្តកំពង់ចាម #នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក កឹម ពង្សវីរះ អនុប្រធានមន្ទីរ ប្រធានការិយាល័យផ្សព្សាយកសិកម្ម និង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តវិធីសាស្រ្តទាំង ៥ និងការបញ្រ្ជាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព លោកស្រី ហ៊ូ សុពណ៌ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ #គោលបំណងនៃសិក្ខាសាលានេះគឺ ១.ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តវិធីសាស្រ្តទាំង ៥ និងការបញ្រ្ជាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្មកន្លងមក ២.ពង្រឹងសមត្ថភាពក្នុងការអនុវត្តសកម្មភាពអោយកាន់តែល្អប្រសើរ #អ្នកចូលរួមមកពីថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មខេត្តទាំង ១៣ខេត្ត សរុបទាំងអស់ ៦០នាក់/ស្រី ១៤នាក់ #រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) #ដែលស្ថិតនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម
ចំនួនអ្នកចូលទស្សនា
Flag Counter