ខេត្តព្រះវិហារ៖
-ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ពូជកូនត្រីអណ្ដែងប្រមាណជាង ៤៥,០០០ក្បាល និងចំណីត្រីមួយចំនួន របស់កម្មវីធី ASPIRE ត្រូវបាននាំយកទៅផ្ដល់ជូនកសិករ ៣០គ្រួសារ នៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្ត និងជាទុនប្រកបរបរបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នៅតែបន្ដអូសបន្លាយ ក្រោមអធិបតីភាពឯកឧត្តម គុយ ម៉ារីនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
-រសៀលថ្ងៃដែល ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម គុយ ម៉ារីនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះសំណេះសំណាល ជាមួយសហគមន៌កសិកម្មអូរខ្លែងព័រមានជ័យ ស្ថិតក្រុងព្រះវិហារ ដែលមានសហគមន៍មានសមាជិកសរុប២៧០នាក់ ស្រី១២៥នាក់ មានភាគហ៊ុនសរុប២,៥៥៥ភាគហ៊ុន និងមានដើមទុនសរុបប្រមាណជាង២៣០លានរៀល ក្នុងពេលបច្ចុប្បន្ន មានមុខរបរចំនួន០២សំខាន់ៗ៖