ក្រុងព្រះវិហារ ខេត្តព្រះវិហារ៖ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម គុយ ម៉ារីនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះសំណេះសំណាល ជាមួយក្រុមកសិករផលិតបន្លែ និងអាជីវករលក់បន្លែ ដែលគាំទ្រដោយគម្រោងឈេនCHAIN ដើម្បីស្វែងយល់ពីការអនុវត្តរបស់ប្រជាកសិករ និងដំណើរការលក់បន្លែ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។