របាយការណ៍ស្តីពី ស្ថានភាពដំណំាស្រូវរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងលិច នៅក្នុងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ តុលា ២០២០
193

ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានបញ្ចប់ការងារដំាដុះត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំង ខេត្តព្រះវិហារ ដោយអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 93,345 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបាន ចំនួន 92,220 ហិកតា លើផែនការ 91,200 ហិកតា ស្មើនឹង 101,12% និងកម្ពស់ទឹកភ្លៀងទូទាំខេត្តគិតត្រឹម ថ្ងៃទី១៩ ខែតុលា ឆ្នំា២០២០ សរុប1466.16 មម ។ ដោយយោងលើសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះវិហារ និងការ តាមដាន លើស្ថានភាពអាកាសធាតុ ខេត្តព្រះវិហារ បានទទួលរងឥទ្ធិពលសម្ពាធទាបមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានធ្វើអោយប៉ះពាល់ជនលិចដំណំាស្រូវរដូវវស្សាសរុបចំនួន 2.983 ហិកតា ស្មើនឹងចំនួន 1.854 គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter